ឃាតកម្មសម្លាប់ជនជាតិចិន រួចរុំកន្ទេលផ្លុងចោលក្នុងបុរីកាំងម៉េងនៅស្រុកកណ្ដាលស្ទឹង(មានVideo)

កណ្ដាល៖ ករណីឃាតកម្ម វាយសម្លាប់យ៉ាងឃោឃៅ រួចហើយរុំកន្ទេលយកទៅផ្លុងចោលនៅក្នុងបរិវេណបុរីកាំងម៉េង ដែលគេប្រទះឃើញកាលពីវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃនេះ។

បើតាមប្រភពព័ត៌មានពីសមត្តកិច្ចបានសន្និដ្ឋានឲ្យដឹងថា ករណីខាងលើនេះ ជនរងគ្រោះ សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយគ្រាន់តែដឹងបឋមថា មានភេទស្រី អាយុប្រហែលជិត៤០ឆ្នាំ ជាជនជាតិចិន។

ប្រភពពីសមត្តកិច្ចបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេវាយសម្លាប់យ៉ាងឃោរឃៅ បណ្ដាលឲ្យបែកមុខខ្ទេចមើលលែងយល់ រួចកាច់បំបាក់ ក និងជាំពេញខ្លួន។

បច្ចុប្បន្នសមត្តកិច្ចកំពុងធ្វើកោសល្យវិច័យនិងបើកការស្រាវជ្រាវស្វែងរកវត្ថុតាង ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់ដែលជាឃាតករ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង