សម្ដេច ហ៊ុន សែន សង្ឃឹមថា កម្ពុជាអាចនឹងរកឃើញប្រេងប្រេងនៅក្នុងបឹងទន្លេសាប នៅលើគោក និងនៅក្នុងទឹកសមុទ្រក៏មាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំពឹងថា «សង្ឃឹមថាកម្ពុជាអាចនឹងរកឃើញប្រេងប្រេងនៅក្នុងបឹងទន្លេសាប នៅលើគោក និងនៅក្នុងទឹកសមុទ្រក៏មាន»។ សម្ដេចបន្តថា កម្ពុជាអាចនឹងស្វែងរកប្រភពប្រេងរួមទាំងអាចចម្រាញ់ប្រេងលក់លើឆាកអន្តរជាតិបានផងដែរ។

ថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែង នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រុមហ៊ុនចំរាញ់ប្រេងមួយដែលទទួលសិទ្ធិក្នុងការចម្រាញ់ប្រេងនៅដែនសមុទ្រកម្ពុជាបានក្ស័យធនហើយ ខណៈដែលប្រេងនៅកម្ពុជាមិនទាន់ត្រូវបានចែកចាយទៅកាន់ពិភពលោកនៅឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជាអាចមានសក្ដានុពលប្រេងច្រើន រួមទាំងនៅតាមតំបន់បឹងទន្លេសាបនៅក្នុងដីនិងនៅក្នុងសមុទ្រកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង