ប្រធានមន្ទីរដែនដីខេត្តតាកែវក៏ដឹងរឿងមេគយខេត្តនាំកម្លាំងចុះវាស់ដីបឹងរបស់រដ្ឋ ប៉ះជាមួយក្រុមគ្រួសារយោធាដែរ

តាកែវ៖ មានករណីថ្មីមួយទៀតហើយបានកំពុងតែកើតឡើងក្នុងទឹកដីនៃរដ្ឋបាលខេត្តតាកែវដែលថា លោកមេគយខេត្តតាកែវបាននាំកំលាំងជាង៥០នាក់ទៅវាស់ដីបឹងរបស់រដ្ឋនៅចំនុចភូមិចកសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ការវាស់វែងដីបឹងរបស់រដ្ឋខាងលើនោះ វាស់ប៉ះចំលំនៅដ្ឋានរបស់មន្រ្តីយោធាមួយគ្រួសារ ដែលពួកគាត់បានអះអាងថា បានរស់នៅទីនោះជិត៤០ឆ្នាំមកហើយ ដោយបានកើតជាជម្លោះ ស្រាប់តែក្រុមអ្នកវាស់វែងថា នឹងរុះរើលំនៅដ្ឋាននោះចោលទៀតផង។

ប្រភពបានបន្តទៀតថា ពាក់ព័ន្ធករណីខាងលើគឺមានលោក ស៊ុន ឆាយ មេគយនិងរដ្ឋាករខេត្តតាកែវនិងអាជ្ញាធរខេត្តតាកែវមួយចំនួនជាអ្នកចុះវាស់ដីបឹងរបស់រដ្ឋខាងលើនោះ។ ប្រភពបន្តថា ដីបឹងរបស់រដ្ឋដែលលោក ស៊ុន ឆាយ នាំកំលាំងចុះមកវាស់វែង បើគិតតម្លៃទីផ្សាបច្ចប្បន្នមិនក្រោមលានដុល្លានោះទេ។

ទាក់ទិនខាងលើនេះ បណ្ដាញសារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក ស៊ុន ឆាយ មេគយនិងរដ្ឋាករខេត្តតាកែវបានទេ ព្រោះលេខទូរស័ព្ ០៧៨៧៧៥៦៧៩របស់លោក ខលមិនចូលទេ។

បើតាមលោក នួន សុធា ប្រធានមន្ទីរសុរិយោដីខេត្តតាកែវបានឲ្យដឹងថា លោកពិតជាបានដឹងរឿងលោក ស៊ុន ឆាយ មេគយខេត្តតាកែវនិងមន្រ្តីរបស់លោក ចុះទៅវាស់វែង ហើយលោកបានស្នើឲ្យអ្នកសារព័ត៌មានទៅជួបលោកដើម្បីការពិត ប៉ុន្តែលោកថា លោកអត់ទៀងទេ អត់ហ៊ានណាត់ទេ បើមកលោកទំនេរលោកជួប តែបើលោកអត់ពេល លោកអត់ជួប ដែលភាសាទាំងនេះ គេអាចនិយាយបានថា ជាសម្ដីដែលគ្មានការទទួលខុសត្រូវនិងឆ្លើយដោះសារយកតែរួចខ្លួន។

បើតាមប្រភពផ្សេងទៀតថា ចំពោះដីនៅចំនុចខាងលើ គឺពិតជាដីបឹងរបស់រដ្ឋប្រាកដមែន ប៉ុន្តែស្រាប់តែលោកប្រធានមន្ទីរសូរិយោដីខេត្តតាកែវឆ្លើយថាឲ្យគេចុះ ទុកសិនទេ ហើយរឿងមានជំលោះ ឬគំរាមរុះរើ លំនៅដ្ឋានយោធាចោល អ្នកណានិយាយ អ្នកនោះត្រូវទទួលខុសត្រូវ ដោយខ្លូនឯងតាមផ្លូវច្បាប់ទៅ៕

អត្ថបទដែលជាប់ទាក់ទង