ក្រសួងវប្បធម៌ព្រមាននឹងចាត់វិធានការចំពោះក្រុមអ្នកផលិតវីដេអូបែបអសីលធម៌ដែលប៉ះពាល់ដ៏តម្លៃស្ត្រីខ្មែរ និងកុមារ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំឱ្យអ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ត ព្រមទាំងអ្នកសម្ដែងក្រៅប្រព័ន្ធតាមបណ្តាញសង្គមទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការសម្តែង ការផលិត ការផ្សព្វផ្សាយ ឬចែកចាយ នូវវីដេអូដែលបង្ហាញពីរូបភាពអាសអាភាស ស្រើបស្រាល ហិង្សា និងអសីលធម៌។

ការណែនាំរបស់ក្រសួងវប្បធម៌ ធ្វើឡើងក្រោយពីសង្កេតឃើញថា ថ្មីៗនេះមានក្រុមអ្នកផលិតវីដេអូខ្លី និងមាតិកាកម្សាន្តនានាមួយចំនួន ផលិតវីដេអូបង្ហាញរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃស្ត្រី និងកុមារ។

ក្រសួងវប្បធម៌ព្រមានថា នឹងចាត់វិធានការចំពោះក្រុមអ្នកផលិតវីដេអូបែបអសីលធម៌ដែលប៉ះពាល់ដ៏តម្លៃស្ត្រីខ្មែរ និងកុមារ។ ក្រសួងអះអាងថា៖ «ក្នុងករណីដែលបុគ្គល ឬក្រុមណាមួយ នៅបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានដូចបានរៀបរាប់ខាងលើ ក្រសួងនឹងធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមបទបញ្ញត្តិ ច្បាប់ដែលមានជាធរមាន‍‍»៕

អត្ថបទដែលជាប់ទាក់ទង