ឯកឧត្តម សៅ សុខា ៖ កុំជឿ កុំធ្វើ កុំស្តាប់តាមការញុះញង់មជ្ឈដ្ឋានបំផ្លាញសុខសន្តិភាព និងសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាថ្ងៃទី២៣ ខែកក្កដា

ភ្នំពេញ៖ ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀ ងនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង បានផ្តាំផ្ញើប្រជាពលរដ្ឋទាំងអស់ចូលរួម ការពារសន្តិភាព ការពារអភិវឌ្ឍ កុំជឿ កុំធ្វើ កុំស្តាប់តាមការញុះញង់មជ្ឈដ្ឋានបំផ្លាញសុខសន្តិភាព ព្រមទាំងចូលរួម គាំទ្រគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវដាំដំណាំផ្សេងៗ ដើម្បីបង្កើនជីវភាពរស់នៅ និងសូមពិនិត្យរាល់ឯកសារបោះឆ្នោត បើខូចឬបាត់ត្រូវរាយការណ៍ជូនស្ថាប័នអាជ្ញាធរមានសមត្ថកិច្ចបានទាន់ពេលវេលា និងសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុននេះ។

ការផ្តាំផ្ញើរបស់ឯកឧត្តម សៅ សុខា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កុដិ របង សាប បេតុង និងសមិទ្ធផលនានា ព្រមទាំងសំណេះសំណាលជាមួយប្រជាពលរដ្ឋ តាជីយាយជី ក្រុមយុវជន ក្រុមនារីបាល់ទាត់ កងកម្លាំង ប្រជាការពារ សិស្សានុសិស្ស នៅឃុំកំពង់ត្រា នៅវត្តសមណារាម ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង