រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកជំទាវ អញ្ជើញបើកព្រឹត្តការណ៍នៃការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១០ ឆ្នាំ២០២៣

ភ្នំពេញ៖ ការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១០ ឆ្នាំ២០២៣ ជ្រើសរើសជើងឯកថ្នាក់ជាតិ ត្រូវបានរៀបចំធ្វើឡឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ សាលដំរី នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញក្រោមអធិបតីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ ទេព រង្សុី កាញារីទ្ធ។

កម្មវិធីប្រកួតនេះរៀបចំឡើងដោយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក)និងមានការគាំទ្រពីក្រសួងព័ត៌មាន មានការ ឧបត្ថម្ភ ដោយក្រុមហ៊ុន Royal Group PPSEZ, ក្រុមហ៊ុនToyota Cambodia, ក្រុមហ៊ុនស៊ីម៉ង់អូដ្ឋ និងក្រុមហ៊ុន ATS1។

តាមការបញ្ជាក់របស់គណៈកម្មការរៀបចំបានអោយដឹងថា កម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ គឺជាការប្រកួតប្រជែងរ៉ូបូតផលិតដោយនិស្សិត មកពីបណ្តាសាកល វិទ្យាល័យ និងវិទ្យាស្ថានបច្ចេកទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោល បំណងផ្តល់ឱកាស ជម្រុញលើកទឹក ចិត្ត ដល់និស្សិត ដែលកំពុងសិក្សា នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាន ដើម្បីតម្រង់ទិសវិជ្ជាជីវៈឲ្យចំទិសដៅ ដែលខ្លួនពេញចិត្ត ដើម្បីលើកកម្ពស់ការ អភិវឌ្ឍន៍ប្រទេសជាតិ ចំពោះវិស័យបច្ចេកវិទ្យា ប្រព័ន្ធស្វ័យប្រវត្តិកម្ម៕

អត្ថបទដែលជាប់ទាក់ទង