ក្រុមប្រឆាំង «ចេះតែព្រុស» តែរាជរដ្ឋាភិបាលចេះតែដើរ
ភ្នំពេញ៖ ក្រុមប្រឆាំង «ចេះតែព្រុស» តែរាជរដ្ឋាភិបាលចេះតែដើរ។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ ជិត២ម៉ឺននាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យកម្មករ កម្មការិនី ត្រូវហ៊ានប្រឈមមុខជាមួយពួក «អាចង្រៃ» ដែលព្យាយាមបំផ្លាញឆ្នាំងបាយកម្មករ កម្មការិនី ដោយរារាំងមិនឱ្យមានការវិនិយោគ និងមិនឱ្យទិញទំនិញពីកម្ពុជាជាដើម។
ជាមួយគ្នានោះ សម្តេចតេជោបន្តអំពាវនាវកម្មករ និយោជិត រួមគ្នារក្សាភាពសុខសាន្តតាមរោងចក្រ និងទប់ស្កាត់ការចម្លងមេរោគអេដស៍។
សម្តេចបន្តថា គ្រាន់តែលោកគ្រូ សាន សុជា មកជួបសម្តេច ក៏ហាមគេដែរ។ ទង្វើនេះ នឹងធ្វើឱ្យក្រុមប្រឆាំងកាន់តែឯកោ។
ទន្ទឹមគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីប្រកាសកម្ទេចចោលក្រុមនយោបាយជ្រុលនិយម ដើម្បីបញ្ចៀសការនាំគ្រោះដល់ជាតិ៕