អាវុធទំនើបៗ ត្រូវបានតម្លើងរួចរាល់ហើយ ត្រៀមបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក ដែលហោះចូលដែនអធិបតេយ្យកម្ពុជា

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងដាច់ណាត់របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផ្កាយ៥ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា អាវុធទំនើបៗជាច្រើនដើម បានត្រៀមបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក (ដ្រូន) ដែលតែងហោះរំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុងខេត្តជាប់ព្រំដែនប្រទេសវៀតណាមនោះ បានតម្លើងរួចរាល់ហើយ គិតត្រឹមម៉ោងជិត៦ល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ គ្មានយន្ដហោះទាំងនោះចូលដីកម្ពុជាទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង