សម្ដេចតេជោ ហ៊ុន សែន៖ គោលនយោបាយគាំពារសង្គមត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងសុខុមាលភាពរបស់ប្រជាពលរដ្ឋ
កណ្ដាល៖ «គោលនយោបាយគាំពារសង្គមត្រូវបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងសុខុមាលភាពរបស់ប្រជាពលរដ្ឋ»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងពិធីចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាលនៅថ្ងៃព្រហស្បតិ៍ទី២៩ ខែមិថុនា ឆ្នាំ២០២៣។
នាឱកាសនិង សម្ដេចតេជោនាយករដ្ឋមន្ត្រីអំពាវនាវឱ្យរួមគ្នារក្សាសុខសន្តិភាព ដើម្បីធានានិរន្តភាពនៃការអភិវឌ្ឍន៍។សម្ដេចបន្តថា សង្គ្រាមបានបំផ្លាញកម្ពុជា តែពលរដ្ឋកម្ពុជាបានប្រឹងប្រែងរួមគ្នាបន្លត់នូវភ្លើងសង្គ្រាមនេះ។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ កម្មករ និយោជិតថា បើរោងចក្របិទ គឺកម្មករ កម្មការិនី គឺជាអ្នកជួបការលំបាកមុនគេ ព្រោះអត់ការងារធ្វើ។
ទន្ទឹមគ្នានោះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវកម្មករ កម្មការិនី ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ហើយហាមការផឹកស្រា៕