សម្តេចតេជោ ហ៊ុន សែន៖ «សន្តិភាពនិងស្ថិរភាពនយោបាយគឺជាកត្តាក្នុងការរក្សាអ្នកវិនិយោគនៅកម្ពុជា»

ពោធិ៍សាត់៖ «សន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាក្នុងការរក្សាអ្នកវិនិយោគនៅកម្ពុជា»។នេះជាការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

នាឱកាសនោះ សម្តេចតេជោបន្តថ្លែងថា ប្រសិនបើការពារសន្តិភាពមិនបាន កុំនិយាយដល់ការអភិវឌ្ឍ។ សម្តេចបានបន្តថ្លែងថា យើងបានខិតខំទាក់ទាញវិនិយោគ ឱ្យមកវិនិយោគមកកាន់ប្រទេសយើង។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា ថៅកែត្រូវការកម្មករ ហើយកម្មករត្រូវការថៅកែ ដូច្នេះពេលមានរឿងអ្វីត្រូវតែដោះស្រាយគ្នា។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាប្រឹងប្រែងជំរុញទាំងផ្នែករឹង និងទន់ ដើម្បីលើកកម្ពស់វិស័យឧស្សាហកម្ម។

ក្នុងពិធីខាងលើ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា មន្រ្តីទូតនៅតាមបណ្តាញប្រទេសនានាត្រូវធ្វើកិច្ចការពាណិជ្ជកម្ម។ នៅពេលដែលមានការពង្រឹងផ្នែកពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រទេស និងប្រទេស ក៏កាន់តែរឹងមាំ៕

 

អត្ថបទដែលជាប់ទាក់ទង