សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថានឹងរៀបចំពិធីបុណ្យធំៗពីរនៅឆ្នាំនេះ គឺពិធីបុណ្យអុំទូកនិងបុណ្យឯករាជ្យជាតិ

តពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថានឹងរៀបចំពិធីបុណ្យអុំទូកឲ្យកាន់តែធំនៅឆ្នាំនេះ បន្ទាប់ពីអាក់ខានជាច្រើនឆ្នាំជាប់គ្នា។

ជាមួយគ្នានឹងការប្រកាសរៀបចំព្រះរាជពិធីបុណ្យអុំទូកឲ្យកាន់តែធំនៅឆ្នាំនេះ ការរៀបចំខួប៧០ឆ្នាំនៃបុណ្យឯករាជ្យជាតិក៏សម្ដេចតេជោប្រកាសថានឹងរៀបចំឲ្យធំផងដែរ។

សម្ដេចថ្លែងបែបនេះក្នុងពិធីជួបជាមួយនឹងកម្មករជិត ៧ពាន់នាក់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។

អស់រយៈពេលបីឆ្នាំជាប់គ្នាហើយដែលព្រះរាជពិធីបុណ្យអុំទូកត្រូវបានផ្អាក បន្ទាប់ពីឆ្នាំ២០២០ ឆ្នាំ២០២១ ដោយសារបញ្ហានៃជំងឺកូវីដ-១៩ ខណៈឆ្នាំ២០២២ កម្ពុជាត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង