Update: មានមនុស្សបានស្លាប់ចំនួន៨នាក់ហើយ ក្នុងករណីហេតុការណ៍គ្រោះអគ្គិភ័យឆេះក្លឹបកំសាន្តមួយកន្លែងនៅសង្កាត់ផ្សារដេប៉ូទី១

ភ្នំពេញ៖ មានមនុស្សបានស្លាប់ចំនួន៨នាក់ហើយ ក្នុងករណីអគ្គិភ័យឆេះក្លឹបកំសាន្ត ​«6969 ឃីស អ៉ីនធើធេនមេន ឯ.ក» ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញបើគិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣នេះ។

តាមប្រភពបញ្ជាក់ថា ក្នុងចំណោមសាកសពទាំង៨នាក់នោះ មានជនជាតិចិន៦នាក់គឺប្រុស៥នាក់ និងស្រី១នាក់ និងជនជាតិវៀតណាម២នាក់ ដែលប្រុសកែភេទជាស្រី។

គួរជម្រាបថា ហេតុការណ៍គ្រោះអគ្គិភ័យលើនេះ តាំងពីម៉ោងជិត៥ល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានអណ្ដាតភ្លើងឆាបឆេះយ៉ាងខ្មួលខ្មាញ់សន្ធោសន្ធៅពីជាន់ខាងលើ និងមានមន្ត្រីនគរបាលបានចេញរថយន្តទៅអន្តរាគមន៍ភ្លាមៗ ប៉ុន្តែដោយសារស្ថានភាពអគារខ្ពស់ពុំអាចទប់ស្កាត់បាន ទើបបណ្តាលឱ្យមានមនុស្សជាប់គាំងនៅក្នុងអគាររហូតបាត់បង់ជីវិត៕

 

អត្ថបទដែលជាប់ទាក់ទង