ឯកឧត្តម ហ៊ុន ម៉ានិត៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានិត បានអំពាវនាវដល់សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជានិងបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ ការអំពាវនាវរបស់ឯកឧត្តម ហ៊ុន ម៉ានិត ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់ពេលវេលា និងកាលៈទេសៈ ធានាសុខដុមរមនាជាតិសាសន៍ និងសាសនា លើកស្ទួយជីវភាពប្រជាជន។

ឯកឧត្តម ហ៊ុន ម៉ានិត បានបន្តអំពាវនាវសូមបងប្អូន អ៊ំពូមីង លោកយាយលោកតា អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨។

ឯកឧត្តម ហ៊ុន ម៉ានិត សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងអ្នកស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ដែលតែងតែគាំទ្រមាគ៌ាដឹកនាំ និងគោលនយោបាយគណបក្សប្រជាជនកម្ពុជា ជាពិសេសគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត។

ឯកឧត្តម ហ៊ុន ម៉ានិត សូមថ្លែងអំណរគុណដល់ក្រុមការងារគណបក្ស អង្គការចាត់តាំងគណបក្សគ្រប់ជាន់ថ្នាក់ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត បម្រើប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង