នាយករដ្ឋមន្ត្រីកម្ពុជាតែងតាំងអ្នកត្រូលឆាវឆាវជាសមាជិកក្រុមលេខាសម្តេច

ភ្នំពេញ៖ អ្នកត្រូលឆាវឆាវ លោក អ៊ុយ រិទ្ធី ត្រូវបានតែងតាំងជាសមាជិកលេខា​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានឋានៈស្មើប្រធាននាយក​ដ្ឋាន។

អនុក្រឹត្យតែងតាំង និងផ្តល់ឋានៈជូនលោក អ៊ុយ រិទ្ធី ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។

គួរបញ្ជាក់ថា លោក អ៊ុយ រិទ្ធី គឺជាម្ចាស់សំឡេងក្នុងវីដេអូកម្សាន្តសប្បាយ ដែលមានរូបភាពតួអង្គក្នុងរឿងសាមកុក ជាពិសេសវីដេអូរបស់ឆាវឆាវ រហូតគេហៅវីដេអូនោះថា «ត្រូលឆាវឆាវ»។ ការបញ្ចូលសំឡេងនោះទទួលបានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ផងដែរ។ ថ្មីៗបុរសជាម្ចាស់សំឡេង និងជាអ្នកធ្វើវីដេអូនេះ ក៏បានធ្វើវីដេអូអំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោត និងអំពាវនាវពលរដ្ឋឱ្យគាំទ្របក្សប្រជាជនកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង