ថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ទេ ខណៈមានអ្នកជាសះស្បើយ៣នាក់
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ-១៩ទេ ខណៈមានអ្នកជាសះស្បើយចំនួន០៣នាក់។
គួរជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៨,៩៣១នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៥,៨៤៩នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕