បែកធ្លាយ, លោក ផែង វណ្ណៈ ត្រូវបានអង្គការសង្គមស៊ីវិលចំនួន៤០ស្ថាប័នធ្វើលិខិតចំហរួមគ្នាដាក់ជូនរដ្ឋមន្រ្តី៤ក្រសួង ដើម្បីស្នើចំណាត់ការ

ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាចំនួន៤០ស្ថាប័ន បានចេញលិខិតចំហជូន លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីនៃក្រសួង​ព័ត៌មាន លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំង​ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងបំណងស្នើមានចំណាត់ការទៅលើលោក ផែង វណ្ណៈ ជាម្ចាស់គេហទំព័រ Pheng Vannak News ចំពោះ​ការប្រើប្រាស់​មាតិកាមិនសមរម្យ ការប្រមាថ មាក់ងាយ និងបៀតបៀន​ទៅលើស្ត្រីអ្នកសារព័ត៌មាន។ នេះបើតាមលិខិតអនាមិកចំនួន០៣ទំព័រដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងលិខិតចំនួន៣សន្លឹកនេះ បានចេញផ្សាយការពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយស្នើឲ្យរដ្ឋមន្ត្រីដាក់វិធានការចំនួន០៣ចំណុចលើលោក ផែង វណ្ណៈ ដើម្បីបង្កើតគម្រូភាពល្អនៅក្នុងសង្គម។

គួរជម្រាបជូនថា លិខិតទាំង០៣សន្លឹកនេះ គេពុំឃើញមានហត្ថលេខាឬស្នាមមេដៃរបស់អ្នកតំណាងក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាចំនួន៤០ស្ថាប័ននោះឡើយ ពោលគឺដូចលិខិតអនាមិកដែលគ្មានប្រភពច្បាស់លាស់នោះទេ។

សូមអានខ្លឹមសារទាំងស្រុងនៃលិខិតចំហដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង