ក្នុងចំណោមឆាណែលTelegramរបស់មេដឹកនាំពិភពលោក មានតែរបស់សម្ដេចតេជោ ហ៊ុន សែន ប៉ុណ្ណោះ ដែលមានអ្នកភ្ជាប់ច្រើនជាងគេ

ភ្នំពេញ៖ ឆាណែលតេឡេក្រាម (Telegram Channel) របស់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមមេដឹកនាំពិភពលោក។ នេះបើតាមប្រកាសព័ត៌មានរបស់ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។

ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន មានអ្នកភ្ជាប់ (Join) ចំនួនជាង ៩៣ម៉ឺននាក់ គិតត្រឹមល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ដែលចំនួននេះលើសឆាណែលតេឡក្រាមរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលមានអ្នកភ្ជាប់ចំនួនជាង ៩២ម៉ឺននាក់។

ក្រសួងប្រៃសណីយ៍លើកទឹកចិត្តឱ្យពលរដ្ឋភ្ជាប់ឆាណែលតេឡេក្រាមសម្តេចតេជោដើម្បីទទួលបានព័ត៌មានពិតប្រាកដ និងរហ័ស។ ពលរដ្ឋអាចភ្ជាប់តាមរយៈលីក https://t.me/spmhunsen។

គូសរំលឹកថា សម្តេចតេជោសម្រេចលុបគណនីហ្វេសប៊ុកកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយសម្តេចងាកទៅប្រើប្រាស់ឆាណែលតេឡេក្រាមជំនួសឱ្យការផ្តល់ព័ត៌មាន សារសំឡេង រូបភាព វីដេអូ ដែលអាចឱ្យពលរដ្ឋងាយទទួលបានឆាប់រហ័សជាង។ ជាមួយគ្នានេះសម្តេចក៏បានបង្កើតគណនី Tiktok ដែលបច្ចុប្បន្នមានអ្នក Follow ចំនួនជាង ១១៦K និងអ្នកចូលចិត្តចំនួន ៤៨១K៕

 

អត្ថបទដែលជាប់ទាក់ទង