ឯកឧត្តម ហេង រតនា៖ «អ្វីៗដែលគណបក្សប្រជាជនបាននិងកំពុងធ្វេីគឺជាការអនុវត្តជាក់ស្តែងមិនមែនជាការសន្យាស្រមេីស្រមៃនោះទេ!»

កណ្តាល៖ «អ្វីៗដែលគណបក្សប្រជាជនបាននិងកំពុងធ្វេីគឺជាការអនុវត្តជាក់ស្តែងមិនមែនជាការសន្យាស្រមេីស្រមៃនោះទេ!»។នេះជាការបញ្ជាក់របស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែកនៅលើហ្វេសប៊ុកនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម ហេង រតនា បានបន្តថា ជាក់ស្តែងលោកពូអ្នកមីងនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែល​កំពុងរស់នៅភូមិព្រែកបាក់​ ឃុំព្រែកទម្លាក់​ ស្រុកលេីកដែក​ ដែលបានលេីកដៃនេះ​ សុទ្ធតែបានទទួលប្រាក់ឧបត្ថម្ភតាមរយ:មូលនិធិសមធម៌​(ប័ណ្ណក្រីក្រ)​ របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន​ ហេីយជាសាក្សីរស់ដែលបានទទួលប្រាក់ឧបត្ថមសំរាប់ទ្រទ្រង់និងដោះស្រាយការលំបាកក្នុងជីវភាពរស់នៅ។​

ឯកឧត្តមបានបន្តទៀតថា ក្នុងអណត្តទី៧នៃរដ្ឋសភាខាងមុខប្រសិនជាគណបក្សប្រជាជនដែលមានសម្តេចតេជោជាប្រមុខបន្តដឹកនាំ​ នោះមូលនិធិសង្គមនិងមូលនិធិសមធម៌នឹងបន្តពង្រីក​បន្ថែមទៀតសំរាប់គ្រួសារមានជីវភាពទីទាល់ក្រលំបាកនិងងាយរងគ្រោះ​ តាមរយ:ការឧបត្ថម្ភ​មូលនិធិសមធម៌ជូន​ ស្ត្រីមានផ្ទៃពោះ​ ជនពិការភាព​ សិស្ស​ និងចាស់ជរា​!។

ឯកឧត្តម ហេង រតនា បានបន្ថែមឲ្យដឹងថា ទាំងនេះជាបុព្វហេតុរបស់គណបក្សប្រជាជន​ គឺថាទុក្ខលំបាករបស់ប្រជាជនជាភារកិច្ចរបស់គណបក្ស​ត្រូវប្រយុទ្ធដោះស្រាយ​ ហេីយភាពសុខដុមរម្យនារបស់ប្រជាជនគឺជាជោគជ័យរបស់គណបក្ស។ សមាជិកគណបក្សប្រជាជនគ្រប់រូបមានភារកិច្ចការពារបុព្វហេតុរបស់គណបក្ស​ ដូចនេះត្រូវតែចេញទៅបោះឆ្នោតទាំងអស់គ្នានិងបោះឆ្នោតគាំទ្រគណបក្សប្រជាជនដែលបានត្រឹមត្រូវជា​ “សន្លឹកឆ្នោតបានការ”​ សម្រាប់គណបក្សប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង