ប្រភពថា បើលោក ម៉ៅ ធនិន្ទ បានដឹងរឿងវិញ ន៎ុះ កាស៊ីណូ សុខ គីមម៉េង នៅក្បែរច្រកព្រំដែនទាន់ហន់ មិនហ៊ានថ្លើមធំរហូតលួចបើកឲ្យប្រជាជនខ្មែរចូលលេងដោយសេរីអញ្ចឹងទេ!(មានVideo)
កណ្តាល៖ កាសុីណូមួយកន្លែង យីហោ សុខ គីមម៉េង ស្ថិតនៅច្រកព្រំដែនទ្វេភាគីកម្ពុជា-វៀតណាម ទាន់ហន់ នៅក្នុងភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច បានលួចបើកឱ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងមាន់ជល់ដីយ៉ាងគគ្រឹកគគ្រេង ដែលគេប្រទះឃើញថា មានទាំងរថយន្តពាក់ស្លាកលេខ ខ.ម ថែមទៀតផង។
ប្រភពបានខ្សឹបឲ្យដឹងថា កាស៊ីណូខាងលើនេះ គេសង្ស័យថា លួចបើកឲ្យប្រជាជនខ្មែរចូលលេងល្បែងស៊ីសងនេះ លោក ម៉ៅ ធនិន្ទ អភិបាលខេត្តកំពតអត់បានដឹងទេ បើលោកដឹងវិញ នុ៎ះគេជឿថា ថៅកែកាស៊ីណូខាងលើ មិនហ៊ានថ្លើមធំដល់ថ្នាក់នឹងទេ ប៉ុន្តែលួចបើកឲ្យប្រជាជនខ្មែរចូលលេងមាន់ជល់ដី អត់ឲ្យលោកអភិបាលខេត្តកំពតដឹង។
បើតាមប្រភពផ្សេងទៀតថ ការអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងកាស៊ីណូ ផ្ទុយទៅនឹងច្បាប់របស់រាជរដ្ឋាភិបាល។ តើអាចមកពីមានការរួមគំនិតឃុបឃិតគ្នាជាប្រព័ន្ធជាមួយអាជ្ញាធរពាក់ព័ន្ធទេ ព្រោះថា គេឃើញថាមានប្រជាជនខ្មែរចូលលេងនៅទីតាំងខាងលើនេះ ជាយូរមកហើយប៉ុន្តែគេមិនឃើញមានអាជ្ញាធរមានសមត្ថកិច្ចចុះទៅធ្វើការហាមឃាត់ឬបង្រ្កាបផង?
ទាក់ទិនករណីខាងលើនេះ បណ្ដាញសារព័ត៌មានពុំអាចសុំការបំភ្លឺពីភាគីម្ចាស់កាស៊ីណូឬអ្នកគ្រប់គ្រងបាននៅឡើយនោះទេ ដោយសារ អត់មានលេខទូរស័ព្ទដែលអាចទំនាក់ទំនងគ្នាបាន។
ជុំវិញកាស៊ីណូខាងលើ ប្រជាជនបានសំណូមពរដល់លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត មេត្តាពិនិត្យមើលទីតាំងកាស៊ីណូខាងលើនេះផង ព្រោះសកម្មភាពនេះ គឺផ្ទុយទៅនឹងច្បាប់របស់ប្រទេសកម្ពុជា ដែលមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងល្បែងនៅក្នុងកាស៊ីណូនោះទេ ពោលគឺអនុញ្ញាតឲ្យតែជនបរទេសតែប៉ុណ្ណោះ៕