ឯកឧត្តម ហឿន សំនៀង ណែនាំដល់ “ទ័ពសេដ្ឋកិច្ច” សាខាសាមគ្គីឲ្យឈ្វេងយល់បន្ថែមពីពាក្យថា “សហគ្រិនល្អ​គឺជាជនស្នេហាជាតិ”

ភ្នំពេញ៖ ឯកឧត្តម ហឿន សំនៀង បានបង្ហាញពីគោលការណ៍និងផ្តល់ការណែនាំឲ្យយល់ច្បាស់បន្ថែមពីពាក្យស្លោកថា “សហគ្រិនល្អ​គឺជាជនស្នេហាជាតិ” ដែលត្រូវមានទាំងស្មារតី ឆន្ទ: មនសិកា គោរព ស្រឡាញ់ ស្មោះត្រង់ លះបង់បូជាជូនជាតិមាតុភូមិ និងសមត្ថភាពក្នុងបំពេញភារកិច្ច និងតួនាទីរបស់ខ្លួន។

ការណែនាំដ៏មានសារៈសំខាន់បន្ថែមខាងលើរបស់ឯកឧត្តម ហឿន សំនៀង ប្រធានសាខាសាមគ្គី និងជាអនុប្រធានផែនសហគ្រិនវ័យក្មេងរាជធានីភ្នំពេញនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពការងារជាមួយ “ទ័ពសេដ្ឋកិច្ច” សាខាសាមគ្គីនៃផែនសហគ្រិនវិយក្មេងរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

នាឱកាសនោះ ឯកឧត្តម ហឿន សំនៀង បានលើកឡើងពីការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបុព្វហេតុជាតិនិងនាំយកសុខសន្តិភាពជូនប្រជាជននិងប្រទេសជាតិយ៉ាងលំបាកជាទីបំផុត ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តទៀត និងគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ឯកឧត្តម ហឿន សំនៀង បានគូសបញ្ជាក់ថា សហគ្រិនល្អគឺជាជនស្នេហាជាតិ, ពលរដ្ឋល្អ គឺជាពលរដ្ឋស្នេហាជាតិ, មន្ត្រីល្អគឺជាអ្នកស្នេហាជាតិ, ស្នេហាស្មោះកាន់តែខ្លាំងគឺហ៊ានលះបង៉កាន់ខ្ពស់, ជាតិយើងត្រូវការអ្នកស្នេហ៍ស្មោះគ្រប់ៗគ្នា។

ឯកឧត្តមប្រធានបានគូសបញ្ជាក់ថា យើងប្តេជ្ញាចិត្តរួមគ្នាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការពារសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសជាតិរបស់យើង។

ជាមួយគ្នានោះ ឯកឧត្តម ហឿន សំនៀង បានថ្លែង អរគុណសន្តិភាព, អរគុណគណបក្សប្រជាជនកម្ពុជា និងគោរពដឹងគុណថ្នាក់ដឹកនាំ វីរជន-វីរនារី គណបក្សប្រជាជនកម្ពុជាគ្រប់ជំនាន់។

គួរជម្រាបជូនថា ក្នុងកិច្ចប្រជុំកម្លាំងទ័ពសេដ្ឋកិច្ចខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីអនុប្រធានសាខា ប្រធានក្រុម ក្រុមជំនួយការ និងសមាជិក សមាជិកាសហគ្រិន សាខាសាមគ្គី ចំនួន៧៨នាក់។

គួរបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមទ័ពសេដ្ឋកិច្ច សាខាសាមគ្គី មានសមាជិក សមាជិកា សរុប ១៦៣នាក់៕

 

អត្ថបទដែលជាប់ទាក់ទង