បណ្ឌិត ហ៊ុ​ន ម៉ាណែត លើកយកប្រធានបទមួយពាក់ព័ន្ធ «អ្នកមាន អ្នកក្រ»


ភ្នំពេញ បេក្ខជនបន្ដវេនជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគតរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុ​ន ម៉ាណែត លើកយកប្រធានបទមួយពាក់ព័ន្ធ «អ្នកមាន អ្នកក្រ»។ នេះបើតាមរយៈវីដេអូខ្លីមួយដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។នេះ

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា នៅពេលមានការបែងចែកអ្នកមាន និងអ្នកក្រ នាំឱ្យកើតមានបញ្ហា ដូច្នេះកុំលាបពណ៌ប្រជាពលរដ្ឋ កម្ពុជាមិនមានការបែងចែកវណ្ណៈទេ។

ឯកឧត្តមបណ្ឌិតបានបន្តថា «យើងអាចនិយាយបានថា អ្នកមានជីវភាពធូរធារ (អ្នកមាន) អ្នកមានជីវភាពមធ្យម និងអ្នកមានជីវភាពខ្សត់នៅឡើយ យើងឱ្យនិយមន័យបែបនេះ គឺជាប្រជាជនខ្មែរយើងទាំងអស់គ្នា។ តើអ្នកទាំង៣នេះ អាក្រក់ឬយ៉ាងណា ហើយអ្នកទាំង៣នេះ គួរស្អប់គ្នាឬយ៉ាងណា ? អ្នកទាំង៣នេះ យើងអត់មានត្រូវស្អប់គ្នាទេ ត្រូវយកអាសាគ្នា ហើយអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ដោយគណបក្សប្រជាជនកម្ពុជា ផ្តោតលើគោលនយោបាយក្នុងជួយអ្នកទាំង៣នេះ ឱ្យរីកចម្រើទាំងអស់គ្នា ព្រោះទាំង៣នេះជាជនជាតិខ្មែរ ជាប្រជាពលរដ្ឋខ្មែរដែលចូលរួមដើម្បីឱ្យខ្មែរយើងខ្លាំង»។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តឲ្យដឹងទៀតថា «គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលអត់មានគិតវណ្ណៈទេ គិតប្រជាពលរដ្ឋទាំងអស់ជាខ្មែរតែមួយ ប្រជាពលរដ្ឋទាំងអស់ទាំងអ្នកធូរធារ ទាំងអ្នកមធ្យម ទាំងអ្នកក្រីក្រត្រូវតែជួយព្រោះជាកម្លាំងជាតិ ដើម្បីឱ្យជាតិយើងរឹងមាំ ទាល់តែប្រជាជនយើងទាំងអស់រីកចម្រើន»។​

ឯកឧត្តមបណ្ឌិតក៏បានពន្យល់ផងដែរ អំពីតួនាទី និងការចូលរួមរបស់អ្នកមានជីវភាពធូរធារ អ្នកមានជីវភាពមធ្យម និងអ្នកមានជីវភាពខ្សត់ខ្សោយ ដើម្បីចូលរួមអភិវឌ្ឍន៍​ជាតិ៕

https://vt.tiktok.com/ZSLya4HVq/

អត្ថបទដែលជាប់ទាក់ទង