បុរសម្នាក់យកចំពាមកៅស៊ូបាញ់ប៉ូលិសនិងគំរាមកាប់ត្រូវបានឃាត់ខ្លួន

ព្រៃវែង៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្របែកចុះចាប់ឃាត់ខ្លួនក្រោយធ្វើសកម្មភាពយកពូថៅកាប់វាយបំបែកទូទូរស័ព្ទ និងទូតាំងសម្ភារៈទូរស័ព្ទ បណ្តាលឱ្យប្រេះស្រាំនិងរងការខូចខាត ខណៈពេលមន្ត្រីនគរបាលចុះដល់ទីតាំងខាងលើដើម្បីអន្តរាគមន៍ ក៏ត្រូវបានជនសង្ស័យចូលក្នុងផ្ទះយកចំពាមកៅស៊ូបាញ់ត្រូវចំមន្ត្រីនគរបាលមួយគ្រាប់ ត្រូវក្រោមដើមទ្រូងខាងឆ្វេង និងយកកាំបិតគំរាមកាប់មកលើកម្លាំងនគរបាលថែមទៀតផង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦៖៤២នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ចិន ពៅតួ ភេទប្រុស អាយុ២៤ឆ្នាំ ស្ថិតក្នុងភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះ ប៊ី នឿន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ក្រោយពីទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះទៅដល់ផ្ទះជនសង្ស័យ ដើម្បីកោះហៅមកសាកសួរ តែជនសង្ស័យមិនព្រមសហការណ៍នោះទេ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានចាប់ឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកកំពុងត្របែកដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង