ហូបមីឆាលក់នៅតាមភូមិបណ្ដាលឲ្យមនុស្ស១១នាក់ ពុល បញ្ជូនសង្គ្រោះបន្ទាន់

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋប្រមាណជា ១១នាក់ ត្រូវបានបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានអាការ: ក្អួតចង្អោរជាបន្តបន្ទាប់ ក្រោយពីទទួលទានមីឆាដែលលក់នៅតាមភូមិ។

យោងតាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ហេតុការណ៍ពុលអាហារនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ភ្លាមៗនោះដែរ ទីប្រឹក្សារាជរដ្ឋាភិបាល រួមដំណើរដោយអភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានចុះផ្ទាល់ដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមពិនិត្យមើល ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះពុលអាហារនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង