អភិបាលក្រុងអរិយក្សត្រ៖ «ស្នាមញញឹមប្រកបដោយភាពកក់ក្តៅ នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣»

កណ្តាល៖ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រនៃខេត្តកណ្ដាលនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានសរសេរសារបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា «ស្នាមញញឹមប្រកបដោយភាពកក់ក្តៅ នាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣»។

លោក ចាន់ តារា បានសូមគោរពថ្លែងអំណរគុណឯកឧត្ដម គង់  សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ដែលបានអញ្ជើញចុះមកផ្តល់កម្លាំងចិត្តដល់លោកនិងមន្ត្រីរាជការទាំងអស់គ្នានៅក្នុងក្រុងអរិយក្សត្រទាំងមូល។

គួរជម្រាបជូនថា ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបន្ទាប់ពីត្រឡប់មកពីសម្រាកព្យាបាលជំងឺនៅឯប្រទេសថៃវិញ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧតមបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ខែកក្កដា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្តកណ្ដាល៕

អត្ថបទដែលជាប់ទាក់ទង