ឯកឧត្តម ឯម ច័ន្ទមករា ចូលរួមអបអរសាទរចំពោះ ឯកឧត្តម ហ៊ុន សាន និងឯកឧត្ដម គ្រី ទូច ដែលទទួលបានគោរមងារជាអ្នកឧកញ៉ា
ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានចូលរួមអបអរសាទរចំពោះដល់ ឯកឧត្តម ហ៊ុន សាន ដែលត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន» ព្រមទាំងអបអរសាទរចំពោះឯកឧត្ដម គ្រី ទូច ដែលទទួលបានគោរមងារជា «អ្នកឧកញ៉ា ឧត្តមមង្គលសោភ័ណ គី្រ ទូច»។
ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងដូច្នេះថា៖ «ខ្ញុំបាទសូមចូលរួមអបអរសារយ៉ាងកក់ក្តៅបំផុតក្នុងឱកាសដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារឯកឧត្តម ហ៊ុន សាន ជា «អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន» និងឯកឧត្តម គី្រ ទូច ជា «អ្នកឧកញ៉ា ឧត្តមមង្គលសោភ័ណ គី្រ ទូច»។
ឯកឧត្តមក៏បានជូនពរអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ និងអ្នកឧកញ៉ា ឧត្តមមង្គលសោភ័ណ មានសុខភាពល្អបរិបូរណ៍ កម្លាំងពលាំមាំមួន និងជន្មាយុយឺនយូរ៕