ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តចុះជួបសំណេះសំណាលជាមួយសមាជិកគណបក្សឃុំលើកដែក និងសង្កាត់ឈើខ្មៅ ប្រមាណជា២០០០នាក់

កណ្តាល៖ ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះបានបន្តចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាសមាជិក សមាជិកា គណបក្សឃុំលើកដែកនៃស្រុកកោះធំ និងសង្កាត់ឈើខ្មៅ នៃក្រុងសំពៅពូន ប្រមាណជា២០០០នាក់ត្រូវនឹងថ្ងៃទី១៧ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា មន្ទីរពេទ្យតេជោសែនកោះធំបានសាងសង់រួចរាល់ បច្ចុប្បន្នកំពុងតម្លើងគ្រែនិងបំពាក់ឧបករណ៍បច្ចេកទេស។

ឯកឧត្តមបានថ្លែងទៀតថា បើអ្នកឈើខ្មៅមានស្ពានឆ្លងមួយទៀតទៅក្រុងសំពៅពូន មិនដឹងថាល្អយ៉ាងណានោះ ខណៈប្រជាពលរដ្ឋបានស្រែកហោ និងទះដៃគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍លើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថានឹងធ្វើស្ពានឲ្យពួកគាត់ឆ្លងពីសង្កាត់ឈើខ្មៅ ទៅក្រុងសំពៅពូន និងពីក្រុងសំពៅពូនទៅសង្កាត់ឈើខ្មៅ ដែលបច្ចុប្បន្នឯកឧត្តមបានឲ្យក្រុមការងារកំពុងសិក្សាពីគម្រោងនៃការសាងសង់ស្ពានខាងលើនេះ។

ជាមួយគ្នានោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើកឡើងពីប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា ឲ្យមន្ត្រីរាជការទាំងអស់គឺជាអ្នកបម្រើរាស្ត្រ ត្រូវបម្រើរាស្ត្រឲ្យបានល្អប្រសើរ ឲ្យបានឆាប់រហ័ស ឲ្យបានលឿន តម្លាភាព និងប្រសិទ្ធភាព និងត្រូវយកសេវាឲ្យមកគៀកប្រជាពលរដ្ឋ ដូចជា ការធ្វើសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ បណ្ណបើកបរ លិខិតបញ្ជាក់មរណៈភាព សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ។ល។

ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកបក្សខាងលើ ឯកឧត្តមបានរំលឹកពីសម័យអាណាចក្រហ្វូណន ដែល យើងបានបោះបង់ព្រែកជាង១៥០០ឆ្នាំហើយ។

ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ នៅក្នុហសម័យតេជោសែន យើងនឹងស្ដារមានព្រែកមួយដែលមានឈ្មោះថា «ព្រែកជីកហ្វូណនតេជោ» ដែលនឹងត្រូវចំណាយអស់ថវិកាចំនួន១៧០០លានដុល្លារដើម្បីជីកព្រែកខាងលើ ។ «ព្រែកជីកហ្វូណនតេជោ»នេះ នឹងតភ្ជាប់ពីទន្លេមេគង្គមកព្រែកតាឯក មកព្រែកតាហ៊ីងក្នុងស្រុកកោះ ទៅតាកែវ ទៅកែប និងទៅកំពតតែម្ដង។

គួរជម្រាបជូនថា បងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាមូលដ្ឋានកោះធំ សំពៅពូនបានប្ដេជ្ញានាំគ្នាថែរក្សា ការពារសន្តិភាពឲ្យបានគង់វង្សនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ដើម្បីបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត និងគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីកម្ពុជាសម្រាប់អនាគត៕

អត្ថបទដែលជាប់ទាក់ទង