លោក ខុន សេរីរដ្ឋា បន្តចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន៣៩៦ប័ណ្ណ
កណ្តាល៖ លោក ខុន សេរីរដ្ឋា អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួលនា នាព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន៣៩៦ប័ណ្ណ នៅភូមិចំនួន៧ ក្នុងឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល។
ក្នុងនោះរួមមាន៖ ភូមិត្រពាំងអណ្តែង ភូមិត្រពាំងទៃ ភូមិត្រពាំងស្មាច់ ភូមិជោទ្រាច ភូមិត្រពាំងរាំង ភូមិស្រែកណ្តោល និងភូមិតាប្រាប។
ជាមួយគ្នានោះ ក៏មានការអញ្ជើញពីលោក លោកស្រីអភិបាលរងស្រុក មន្រ្តីរាជការរដ្ឋបាលស្រុក មន្រ្តីការិយាល័យភូមិបាលស្រុក អាជ្ញាធរឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋ សរុប ៤១២នាក់៕