បុរសម្នាក់ចិត្តសឿង ខឹងម៉ូតូធាក់មិនឆេះ ទូរស័ព្ទទៅអ្នកផ្ទះ មិនអើពើ ដុតម៉ូតូចោល
បាត់ដំបង៖ មានការភ្ញាក់ផ្អើលមួយករណីបានកើតឡើងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុច ភូមិ ដំណាក់លួង សង្កាត់ វត្តគរ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបុរសម្នាក់ខឹងម៉ូតូមិនដំណើរការ បណ្ដើរម៉ូតូយូរពេកហត់ រួមទាំងក្រុមគ្រួសារមិនអើពើទៀត សម្រេចចិត្តដុតចោលតែម្ដងទៅ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រភពបន្តថា បុរសចិត្តខ្លាំងខាងលើត្រូវបានគេស្គាល់ឈ្មោះ វីត រស់នៅភូមិចំការ ឃុំឫស្សី ស្រុកសង្កែ ក្រោយផ្សារថ្មី ខេត្តបាត់ដំបង។
បើតាមការអះអាងពីប្អូនថ្លៃមកដល់ទីតាំងកើតហេតុប្រាប់អ្នកសារព័ត៌មានថា ម៉ូតូដែលដុតគឺជាកម្មសិទ្ធិរបស់ម្ដាយរបស់ខ្លួន៕