លោក ចេង ឌីណា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌ ជូនដល់គ្រួសារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះផ្ទះចំនួន២ខ្នង

កណ្តាល៖ អភិបាលនៃគណៈអភិបាលស្រុក ខ្សាច់កណ្តាលនិងជាប្រធានអនុសាខាកាកបាទក្រហមស្រុក លោក ចេង ឌីណា បានដឹកនាំលោក លោកស្រី សមាជិកគណៈកម្មាធិការអនុសាខា កាកបាទក្រហម ស្រុកខ្សាច់កណ្ដាល អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទ​ក្រហម​ឃុំ​-ភូមិចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌ ជូនដល់គ្រួសារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះផ្ទះចំនួន២ខ្នង កាលពីវេលាម៉ោងប្រមាណ ១០:៣០នាទីព្រឹក កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នាឱកាសនោះលោក ចេង ឌីណា បាននាំយកអំណោយ​អនុសាខាផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ១០០គក្រ,​កៅស៊ូតង់ធំ១, ត្រីខកំប៉ុង២យួរ, មី២កេះ, ទឹកត្រី២យួរ, ទឹកស៊ីអុីវ​២យួរ, មុង​១, ភួយ​១, កន្ទេល​១ និងខ្នើយ១,ទឹកសុទ្ធ២កេស, សម្ភារ​ផ្ទះ​បាយ១ឈុត សម្ភារគិតជាថវិកា៥៥០,០០០ រៀល និងឧបត្ថម្ភថវិកា​ ១,៤០០,០០០ រៀល​ និងបានឧបត្ថម្ភថវិកាដល់គ្រួសាររងផលប៉ះពាល់តិចតួច១គ្រួសារ ថវិកា២០០,០០០រៀល។

គួរជម្រាបជូនថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានដឹកនាំកម្លាំងសមត្ថកិច្ចចុះជួយពន្លត់អគ្គីភ័យដោយប្រើប្រាស់ឡានទឹកអស់៣គ្រឿងចំពោះករណីឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នង នៅភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕

អត្ថបទដែលជាប់ទាក់ទង