លោក ចាន់ តារា បញ្ជាឲ្យកម្លាំងនគរបាលក្រុងអរិយក្សត្រចុះទៅពិនិត្យនិងតម្រូវឲ្យម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ធ្វើកិច្ចសន្យាបញ្ឍប់ជាបន្ទាន់
កណ្តាល៖ អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ លោក ចាន់ តារា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងសមត្ថកិច្ចនគរបាលក្រុងអរិយក្សត្រចុះទៅពិនិត្យទីតាំងលេងល្បែងស៊ីសងខុសច្បាប់ភ្លាមៗ បន្ទាប់ពីលោកទទួលបានព័ត៌មានពីអ្នកកាសែត។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចនគរបាលក្រុងអរិយក្សត្របានចុះទៅដល់ទីតាំងភ្លាមៗផងដែរ និងបានឲ្យម្ចាស់ទីតាំងខាងលើ ធ្វើកិច្ចសន្យាបញ្ឍប់នូវរាល់សកម្មភាពនៃការលួចបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាបន្ទាន់ផងដែរ។
គួរជម្រាបជូនថា ម្ចាស់ទីតាំងល្បែងស៊ីសងខាងលើ មានឈ្មោះ ថា ប៊ុនថេត ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ ភូមិបារាជ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃកិច្ចសន្យារបស់ឈ្មោះ ថា ប៊ុនថេត ម្ចាស់ទីតាំងលេងល្បែងស៊ីសងខុសច្បាប់៖