លួចបង្កប់ល្បែងស៊ីសងខុសច្បាប់ នៅឃ្លាំងលេខ២០ក្នុងខណ្ឌចំការមន ត្រូវអភិបាលខណ្ឌចុះបង្ក្រាប
ភ្នំពេញ៖ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នៅវេលាម៉ោង១៨ និង០០នាទីល្ងាច ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនចុះត្រួតពិនិត្យទីតាំងឃ្លាំងមួយកន្លែងដែលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ នៅឃ្លាំងលេខ២០ ផ្លូវលេខ ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
តាមប្រភពបានឱ្យដឹងថា ទីតាំងខាងលើនេះ បានលួចបើកដំណើរការល្បែងស៊ីសងខុសច្បាប់តាមអ៉ិនធឺណេត ជាហេតុនាំឲ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចចុះទៅបិទទីតាំងខាងលើនេះតែម្ដង។
ចំពោះវត្ថុតាង និងម៉ូតូដែលម្ចាស់រត់ចោលត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកដេីម្បីចាត់ការតាមនីតិវិធី៕