ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជាជិត៤ពាន់នាក់ហែក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត ពីស្រុកកោះធំរហូតដល់ក្រុងសំពៅពូន

ភ្នំពេញ៖ នៅក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូនបានបន្តដឹកនាំសមាជិក សមាជិកា ប្រមាណជា៣៧០០ពាន់នាក់ ដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោត ពីស្រុកកោះធំរហូតដល់ក្រុងសំពៅពូន។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន និងក្រុមការងារគណបក្សប្រជាជនកម្ពុជាជាច្រើនរូបផងដែរ។

គួរជម្រាបថា កំលុងពេលនៃការឃោសនារកសម្លេងឆ្នោតចំនួន២០ថ្ងៃមកនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំសមាជិក ចុះផ្សព្វផ្សាយគោលនយោបាយបក្ស និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ គណៈកម្មការរៀបចំការបោះឆ្នោត(គ.ជ.ប)ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ អាជីករលក់ដូរតាមផ្សារ បុគ្គលិកក្រុមហ៊ុននានា នៅក្នុងមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន៕

អត្ថបទដែលជាប់ទាក់ទង