អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកកៀនស្វាយ
កណ្តាល៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅស្រុកកៀនស្វាយ។
គួរជម្រាបជូនថា នៅក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាខាងលើ មានសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយ ប្រមាណ ៥,០០០នាក់បានចូលរួម។
នាឱកាសនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អំពាវនាវសូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨នៃសន្លឹកឆ្នោត។ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដែលបានរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបង្រួមបង្រួមជាតិ បង្កើតសន្តិភាពពេញលេញឱ្យកម្ពុជា។ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបាននាំឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវធ្វើឱ្យកាន់តែធូរធារប្រសើរឡើង។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តអំពាវនាវសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងខិតខំស្វែងរកកិត្តិយសឱ្យប្រជាជនកម្ពុជា និងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ ៕