ម្ចាស់កំពង់ចម្លងកោះកន្ធាយឯកភាពបញ្ចុះតម្លៃ គោរពតាមសំនូមពរពលរដ្ឋនិងអាជ្ញាធរឃុំព្រែកដាច់ហើយ

កណ្តាល៖ បន្ទាប់ពីមានការចុះផ្សាយយ៉ាងព្រោងព្រាតពីភាពមិនប្រក្រតីដែលប្រជាពលរដ្ឋបាននាំគ្នាលើកឡើងពីម្ចាស់កំពង់ចម្លងនិងអ្នកបើកទូកកោះកន្ធាយ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាលកន្លងមក នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ជន នី មេឃុំព្រែកដាច់ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលជាបន្ទាន់រវាងម្ចាស់ទូកដរ និងប្រជាពលរដ្ឋស្ដីពីការយកតម្លៃនិងបានណែនាំអប់រំដល់អ្នកបើកទូកទៀតផង។

ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ លោក ហំ ហាក់ និងលោកស្រី សារឿន សុខអេង ជាម្ចាស់ទូក រួមទាំងលោក ផាត ភន ជាអ្នកបើកទូក រួមជាមួយប្រជាពលរដ្ឋសរុបចំនួន៣៤នាក់។

ក្នុងកិច្ចប្រជុំ លោក ជន នី មេឃុំព្រែកដាច់បានជួយសម្របសម្រួលប្រជាពលរដ្ឋនិងម្ចាស់ទូកដរដោយបានឯកភាពគ្នានៅតម្លៃដូចខាងក្រោម៖
១-ឡានក្បាល១,៥០០គក តម្លៃ ៣០,០០០រៀល
២-ស្វាយ១តោន ទាំងមនុស្ស និងសម្ភារៈ តម្លៃ ១៦,០០០រៀល
៣-ឡានលក្ខណៈគ្រួសារ០១គ្រឿងតម្លៃ ២០,០០០រៀល
៤-គោយន្ត០១គ្រឿងតម្លៃ១៥,០០០រៀល
៥-សត្វគោ០១ក្បាល តម្លៃ៥,០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង