ការបោះឆ្នោតត្រូវបានបិទបញ្ចប់ ខណៈមានពលរដ្ឋជាង៧,៨លាននាក់បានទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ

ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅទូទាំងប្រទេសត្រូវបានបិទបញ្ចប់នៅត្រឹមវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេញ ដោយមានពលរដ្ឋចំនួនជាង៧,៨លាននាក់ ស្មើនឹង៨០,៨៦ភាគរយ បានទៅបោះឆ្នោត។ នេះបើតាមរបាយការណ៍របស់គ.ជ.ប ដោយគិតត្រឹមម៉ោង៣ និង៣៦នាទី។

មន្ត្រីគ.ជ.ប ចាប់ផ្តើមរៀប និងរាប់សន្លឹកឆ្នោតនៅតាមការិយាល័យបោះឆ្នោតនីមួយៗ អមជាមួយអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ នៅចាំសង្កេតការណ៍ និងតាមដាន។

គូសបញ្ជាក់ថា ពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃអាទិត្យនេះក្នុងការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩៕

អត្ថបទដែលជាប់ទាក់ទង