សេចក្តីថ្លែងការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតម៉ាល់ឌីវ៖ ការបោះឆ្នោតជ្រើសតំណាងរាស្រ្ត នីតិកាលទី៧នៅកម្ពុជា ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ សម្ងាត់ និងភាពជឿជាក់
ភ្នំពេញ៖ នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គណៈកម្មការរៀបចំការបោះឆ្នោតម៉ាល់ឌីវ ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថា ការបោះឆ្នោតជ្រើសតំណាងរាស្រ្ត នីតិកាលទី៧ របស់កម្ពុជា ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ សម្ងាត់ និងភាពជឿជាក់។
គណៈកម្មការរៀបចំការបោះឆ្នោតម៉ាល់ឌីវ បានអបអសាទរកម្ពុជា ដែលរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយជោគជ័យ។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងសូមអបអរសាទរដល់ប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតសកលដោយសេរី យុត្តិធម៌ សម្ងាត់ និងប្រកបដោយភាពជឿជាក់»៕
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍៖