ស្នងការគណៈកម្មការរៀបចំការបោះឆ្នោតម៉ាល់ឌីវ៖ដំណើរការបោះឆ្នោតនៅកម្ពុជា ប្រកបដោយ ត្រឹមត្រូវ យុត្តិធម៌ សេរី និងប្រកបកដោយបរិយាប័ន្ន


ភ្នំពេញ៖ «បើតាមការសង្កេតឃើញរបស់អ្នកសង្កេតការណ៍ឃើញថា ដំណើរការបោះឆ្នោតនៅកម្ពុជា ប្រកបដោយ ត្រឹមត្រូវ យុត្តិធម៌ សេរី និងប្រកបកដោយបរិយាប័ន្ន។ ខណៈក្នុងការបោះឆ្នោត លោកឃើញប្រជាពលរដ្ឋ ញញឹមញញែម»។ នេះជាការថ្លែងរបស់ស្នងការគណៈកម្មការរៀបចំការបោះឆ្នោតម៉ាល់ឌីវ លោក Mohamed Asif ។

ក្នុងសន្និសីទសារព័ត៌មានរៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ លោកស្នងការ បានបន្ថែមថា លោកមើលឃើញថា គណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ ការបោះឆ្នោតនេះ បានគោរពតាមច្បាប់កម្ពុជា។

លោកស្នងការបានបន្តថា «យើងជាសាក្សី ឃើញថា ដំណើរការបោះឆ្នោតនៅកម្ពុជា ប្រកបដោយសន្តិភាព មិនមានសញ្ញាការគំរាមកំហែង កំពុងដំណើរការប្រជាធិបតេយ្យ ហើយប្រជាជនកម្ពុជា មានការជឿជាក់ក្នុងការចូលរួម ដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន»។

លោកបានបន្ថែមថា ការរាប់សន្លឹកឆ្នោត នៅទល់មុខតែម្តង នេះហើយដែលហៅថា ការបោះឆ្នោតត្រឹមត្រូវ។

លោកស្នងការបន្តទៀតថា ខាងរាជរដ្ឋាភិបាល បានដាក់ចេញឲ្យមានយុវជនបានចូលរួម ហើយលោកបានកត់សម្គាល់ឃើញថា កម្ពុជាកំពុងដំណើរការប្រជាធិបតេយ្យពិតៗ៕

អត្ថបទដែលជាប់ទាក់ទង