អភិបាលស្រុកលើកដែកពិតជាអ្នកបម្រើរាស្រ្តដ៏ល្អប្រសើរបំផុត មានភាពស្មោះត្រង់ តម្លាភាព គណនេយ្យភាព សីលធម៌ បទពិសោធន៍ សមត្ថភាព និងគុណធម៌

កណ្តាល៖ លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែកពិតជាអ្នកបម្រើរាស្រ្តដ៏ល្អប្រសើរបំផុត មានភាពស្មោះត្រង់ តម្លាភាព គណនេយ្យភាព សីលធម៌ បទពិសោធន៍ សមត្ថភាព និងគុណធម៌ដែលអ្នកស្រុកលើកដែកពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលមានភ័ព្វសំណាងបានលោកមកធ្វើជាថ្នាក់ដឹកនាំមូលដ្ឋានរបស់ពួកគាត់ ហើយ បានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា សុខសន្តិភាព ស្ថេរភាពនយោបាយ និងធ្វើការអភិវឌ្ឍន៍ក្នុងដែនអាណាចក្រនៃស្រុកលើកដែកបានយ៉ាងលឿន ប្រែមុខ ប្រែមាត់ មានហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ល្អគួរជាទីមោទនៈ។

យ៉ាងណាមិញ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកនៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មួយថ្ងៃ បានបង្ហោះសារពោពេញដោយភាពម្ចាស់ការ ការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់យ៉ាងនេះថា នាមគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកលេីកដែក និងក្នុងនាមខ្លួនលោកផ្ទាល់ លោកសូមអរគុណចំពោះពុកម៉ែមាមីងបងប្អូន​ ប្រជាពលរដ្ឋ​ និងសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជាស្រុកលេីកដែកទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបំពេញភារកិច្ចដ៏ល្អប្រសើ ក្នុងអំឡុងពេលមុនយុទ្ធនាការ អំឡុងពេលយុទ្ធនាការ ក្រោយការឃោសនា​និងពេលបោះឆ្នោត កាលពីថ្ងៃ២៣ កក្កដា​កន្លងទៅនេះ ជាលទ្ធផលគឺ​ គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះយ៉ាងត្រជះត្រចង់លើសពីការរំពឹងទុក!។

លោក ចាប ច័ន្ទវិទ្យា បានគូសបញ្ជាក់ថា នេះជាការសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីភាពជឿជាក់របស់ប្រជាជនមកលើការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំគឺសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដើម្បីជាការឆ្លើយតបទៅនឹងលទ្ធផលដ៏ល្អប្រសើរនេះ លោកសូមប្តេជ្ញាជាមួយក្រុមការងារ​ បន្តយកចិត្តទុកដាក់ធ្វើការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត និងត្រូវកែលម្អរនូវចំណុចខ្វះខាតដែលមានកន្លងមក ពិសេសបន្តជំរុញការអភិវឌ្ឍមូលដ្ឋានជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋយើងតាមការសំណូមពរចាំបាច់ និងតាមគោលដៅអាទិភាព ជៀសវាងដាច់ខាតនូវភាពថ្នាំងថ្នាក់ពីប្រជាពលរដ្ឋជាដាច់ខាត!។

ជាមួយគ្នានោះ លោកអភិបាលស្រុកសំនូមពរដល់ពុកម៉ែបងប្អូនទាំងអស់មេត្តាទទួលនូវការគោរពរាប់អានយ៉ាងជ្រាលជ្រៅអំពីលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង