នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកជំទាវសូមថ្លែងអំណរគុណចំពោះពុកម៉ែ អ៊ំពូមីង បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ

ភ្នំពេញ៖ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃនិងជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែ អ៊ំពូមីង បងប្អូន ប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៣ ខែកក្ដដាយ៉ាងច្រើនកុះករនិងមានលទ្ធផលល្អប្រសើរបំផុតគួរជាទីមោទនៈផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានលើកឡើងថា ការ​គោរពអញ្ជើញ​ទៅបោះឆ្នោតដ៏ច្រើនកុះកររបស់ពុកម៉ែ អ៊ំពូមីង បងប្អូន ប្រជាពលរដ្ឋទាំងអស់នេះ​ ពិតជាបានឆ្លុះបញ្ចាំងពីការបំពេញកាតព្វកិច្ច​ និងការអនុវត្តសិទ្ធិជាពលរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត​ ជឿទុកចិត្តបានដើម្បីដឹកនាំប្រទេសឲ្យមានសន្តិភាព និងការអភិវឌ្ឍឲ្យកាន់តែរុងរឿងសម្បូរសប្បាយថែមទៀត​។

ជាមួយគ្នានោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ និងលោកជំទាវសូមគោរពជូនពរពុកម៉ែ អ៊ំពូមីង បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លាគិតគូរកិច្ចការអ្វីៗ សមដូចបំណង ននិងសូមប្រកបដោយឧត្ដមពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ​។ សូមពុកម៉ែ អ៊ំពូមីង បងប្អូន ប្រជាពលរដ្ឋទាំងអស់ទទួលនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅនិង​ស្មោះស្ម័គ្រ​បំផុត​ពពីយើងខ្ញុំ៕

អត្ថបទដែលជាប់ទាក់ទង