បណ្ដាញសារព័ត៌មាន The Mirror News ចេញសេចក្ដីថ្លែងការណ៍គាំទ្រចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានលក្ខណៈល្អប្រសើរ មានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា សេរី ត្រឹមត្រូវ និងយុត្តិធម៌
កណ្តាល៖ អង្គភាពព័ត៌មាន The Mirror News នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍ចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
អង្គភាពព័ត៌មាន The Mirror News បានចូលរួមនិងបានតាមដានយ៉ាងយកចិត្តទុកដាក់ លើដំណើរ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបានឃើញថា ដំណើរការ ប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរ មានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា សេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសមានប្រជាពលរដ្ឋកម្ពុជាដែលមានសិទ្ធិបោះឆ្នោតរហូតជាង៨លាននាក់ ស្មើនឹងជាង៨៤% បានអញ្ជើញទៅបោះឆ្នោត ដែលនេះគឺជាតួលេខដ៏ខ្ពស់គួរឱ្យកោតសរសើរនូវស្មារតីចូលរួមរបស់ប្រជាជនចំពោះជោគវាសនាប្រទេសជាតិ។
អង្គភាពក៏កត់សំគាល់ឃើញដែរថា ដំណើរការបោះឆ្នោត មានការចូលរួមយ៉ាងសកម្មនិងទូលំទូលាយពីអ្នកសង្កេតការណ៍ជាតិ ប្រមាណ៩ម៉ឺននាក់ មកពី១៣៥អង្គការសមាគម អ្នកសង្កេតការណ៍អន្តរជាតិប្រមាណ៦០០នាក់មកពី៥២ស្ថាប័ន ព្រមទាំងអ្នកសារព័ត៌មានជាតិប្រមាណ១៥០០នាក់។
The Mirror News សូមយកឱកាសនេះថ្លែងការកោតសរសើរចំពោះអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយយ៉ាងល្អប្រសើរ ចាប់ពីតាំងពីថ្ងៃឃោសនាបោះឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ដោយប្រកាន់ខ្ជាប់ក្រមសីលធម៌ខ្ពស់ ដែលនេះគឺជាការរួមចំណែកដ៏មានតម្លៃក្នុងក្របខ័ណ្ឌជា «កែវភ្នែកយុត្តិធម៌» ចំពោះដំណើរការបោះឆ្នោត និងចំពោះអនាគតប្រទេសជាតិរបស់ខ្លួន។
អង្គភាពព័ត៌មានសូមវាយតម្លៃខ្ពស់ចំពោះបរិយាកាសជាទូទៅនៃដំណើរការបោះឆ្នោតនេះ គឺពិតជាល្អប្រសើរ បើទោះបីជាមានចលនាជ្រុលនិយមមួយចំនួនតូចដែលដឹកនាំបញ្ហាពីក្រៅប្រទេស បានប៉ុនប៉ង បំផ្លាញការបោះឆ្នោតក៏ដោយ ប៉ុន្តែលទ្ធផលបឋមនៃការបោះឆ្នោត បានស្ដែងឱ្យឃើញពីឆន្ទៈដ៏ច្បាស់លាស់របស់ប្រជា ជនកម្ពុជា ដែលបានទាត់ចោលនយោបាយប្រជាភិថុត និងភាពជ្រុលនិយម ហើយបានសម្រេចចិត្តដ៏ច្បាស់លាស់ បោះឆ្នោតជ្រើសយកការដឹកនាំមួយ ដែលមានភាពប្រាកដនិយម សន្តិភាពនិយម និងភាពទទួលខុសត្រូវ។
អង្គភាពព័ត៌មាន The Mirror News គ្រាន់តែជាទស្សនៈនយោបាយពីជើងមេឃតែប៉ុណ្ណោះ ដោយមើលរំលងនីតិវិធីនានាក្នុងដំណើរការបោះឆ្នោត និងហាក់ដូចជាទាត់ចោលតម្លៃអ្នកសង្កេតការណ៍ផ្ទាល់ផងដែរ។ បើអ្នកគោរពគោលការណ៍ប្រជាធិបតេយ្យ អ្នកត្រូវតែគោរពការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា តាមរយៈសន្លឹកឆ្នោតជាង ៨៤% ដែលបញ្ជាក់ច្បាស់ពីឆន្ទៈនិងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសថ្នាក់ដឹកនាំជាតិរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យ៕