ក្រុមចោរស្រីប្រុសមួយក្រុមមានគ្នា៣នាក់ដើរធ្វើសកម្មភាពបន្លំលួចទូរស័ព្ទពីប្រជាពលរដ្ឋក្នុងផ្សារឧដុង្គ ស្រុកពញាឮយ៉ាងសកម្ម(មានVideo)

កណ្តាល៖ ក្រុមចោរមានគ្នាចំនួន៣នាក់ ក្នុងនោះមានស្រី២ នាក់ និងប្រុសម្នាក់បានធ្វើសកម្មភាពបន្លំលួចទូរស័ព្ទពីប្រជាពលរដ្ឋនៅក្នុងផ្សារឧដុងបានសម្រេច។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានក្រុមចោរមួយក្រុមបានបន្លំលួចទូរស័ព្ទពីប្រពន្ធរបស់លោកអស់ចំនួនមួយគ្រឿង ម៉ាក I-Phone 14 ប្រូមិក នៅចំណុចផ្សារឧដុង្គ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។

ជាមួយគ្នានោះ ប្រជាពលរដ្ឋជាជនរងគ្រោះបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះក្រុមចោរទាំងនោះ ខណៈ រាល់ពេលអញ្ជើញទៅទិញរបស់របរផ្សេងៗនៅក្នុងផ្សារខាងលើ។

លោកបន្តថា ក្រុមចោរទាំងនោះមានគ្នា៣នាក់ ស្រី២នាក់ ជាអ្នកធ្វើដើរទិញរបស់របរនិងបន្លំលួច ពេលលួចបាន បណ្ដោះឲ្យគ្នា និងមានបុរសម្នាក់ទៀតជាអ្នកឌុប។

ប្រភពពីពលរដ្ឋដដែលបានបន្តថា បើបងប្អូនប្រជាជនខ្មែរ ឬបងៗប៉ូលិសចាប់បានចោរស្រី០២នាក់ នោះ លោកនឹងជូនសាគុណជាទីគាប់ចិត្ត។ លោកបន្តទៀតថា បើចាប់បានម្នាក់លោកជូនថវិកាចំនួន១លានរៀល បើចាប់បាន២នាក់លោកជូនថវិកាចំនួន២លានរៀលតែម្ដង និងសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ របស់លោក តាមរយៈ 088 888 199 0/069 360 087៕

អត្ថបទដែលជាប់ទាក់ទង