ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សក្រុងសំពៅពូននិងស្រុកកោះធំគ្រប់លំដាប់ថ្នាក់
កណ្តាល៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូននៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សក្រុងសំពៅពូននិងស្រុកកោះធំគ្រប់លំដាប់ថ្នាក់ និង ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ព្រមទាំងសកម្មជនគណបក្សទាំងអស់ ដែលបានសហការគ្នាយ៉ាង ជិតស្និទ្ធ ខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចូលរួមអស់នូវកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលា ក្នុងការជួយពន្យល់ និងផ្សព្វផ្សាយនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាននៅទូទាំងក្រុងសំពៅពូននិងស្រុកកោះធំ រហូតទទួលបានសម្លេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបពីសំណាក់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ដើម្បីឱ្យ គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសបន្តទៀត ដែលនេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីបន្តការអភិវឌ្ឍ ការពារ សន្តិភាព និងការពារសមិទ្ធផលសង្គមនានា ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ដោយគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត។
ក្នុងលិខិតថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សូមប្រសិទ្ធពរជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំ និង មន្ត្រីគណបក្សក្រុង សង្កាត់ ព្រមទាំងក្រុមការងារគណៈបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ និងភូមិ ក៏ដូចជាសកម្មជនគណបក្ស ទាំងអស់ និងសូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕