សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរដ្ឋមន្ត្រីផ្សេងៗត្រូវធ្វើការលះបង់តួនាទី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់រដ្ឋមន្ត្រីទាំងអស់របស់រដ្ឋាភិបាលចាំផ្ទះឱ្យត្រៀមលះបង់តួនាទីរបស់ខ្លួន ដើម្បីផ្ដល់សិទ្ធិដល់យុវជនជំនាន់ក្រោយដឹកនាំប្រទេសបន្ត។

ថ្លែងក្នុងសុន្ទរកថាពិសេសរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រដ្ឋមន្ត្រីបច្ចុប្បន្នអាចនឹងនឹងធ្វើជាតំណាងរាស្ត្របន្ទាប់ពីបញ្ចប់ការងាររបស់ខ្លួននៅអាណត្តិនេះ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា៖ «សង្ឃឹមថានឹងលះបង់និងអង្គុយក្នុងសភាជាតំណាងរាស្ត្រព្រោះពួកយើងចាស់ៗអស់ហើយ»៕

អត្ថបទដែលជាប់ទាក់ទង