សម្ដេច ហ៊ុន សែន ថា ទោះអស់តំណែងនាយករដ្ឋមន្ដ្រីក៏សម្ដេចនៅតែជាតួអង្គនយោបាយដដែល

ភ្នំពេញ៖ នៅរសៀលថ្ងៃនេះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាក់ថា ទោះបីជាសម្ដេចលែងកាន់តំណែងនាយករដ្ឋមន្ដ្រី ក៏សម្ដេចនៅតែជាតួអង្គអ្នកនយោបាយដឹកនាំប្រទេសកម្ពុជាបន្ដទៀត។

សម្ដេចតេជោបានបន្តថា ជាតួអង្គអ្នកនយោបាយបន្ដដឹកនាំប្រទេស គឺតាមរយៈតួនាទីមួយចំនួនដូចជា ប្រធានគណបក្សកាន់អំណាច ហើយក្នុងរយៈពេលអន្ដរកាលសម្ដេចនៅជាសមាជិករដ្ឋសភា ដើរទន្ទឹមគ្នាជាមួយតួនាទីជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ៕

អត្ថបទដែលជាប់ទាក់ទង