មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុប្រាប់ឲ្យផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ផ្លូវជាតិលេខ៤

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នផ្លូវជាតិលេខ៤។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានបញ្ជាក់ថា ស្ថានភាពផ្លូវជាតិលេខ៤ ដោយរយៈពេល២-៣ថ្ងៃ កន្លងមក មានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បានធ្វើឱ្យមានការជន់លិចផ្លូវជាតិលេខ៤ ត្រង់ស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥ ដល់គីឡូម៉ែត្រលេខ ១១៦ និងត្រង់ស្ពានអូរគគីរ ចន្លោះគីឡូម៉ែត្រលេខ ១០៦ ដល់គីឡូម៉ែត្រលេខ ១០៨ ដូចនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ សូមធ្វើការផ្អាកជា បណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះទៅ រហូតមានការជូនដំណឹងសារជាថ្មី។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានគូសបញ្ជាក់ទៀតថា ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកសី សាធារណជន និងបងប្អូនប្រជាពលរដ្ឋ សូមរកផ្លូវវៀងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន៕

 

អត្ថបទដែលជាប់ទាក់ទង