ខ្យល់កន្ត្រាក់នៅស្រុកស្រែអំបិលបណ្ដាលបុរសម្នាក់ស្លាប់ ខណៈ៩នាក់ទៀតរងរបួសធ្ងន់និងស្រាល
ភ្នំពេញ៖ មានករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់នៅវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល បានបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋដួលរលំខូចទាំងស្រុងអស់ចំនួន០៩ខ្នង និងរបើកដំបូលទាំងស្រុងអស់ចំនួន១៥ខ្នង។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកស្រែអំបិលដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបានថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
ប្រភពបានបញ្ជាក់ថា ករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ខាងលើបានបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងរងរបួសធ្ងន់ចំនួន០២នាក់ របួសស្រាលចំនួន៧នាក់ ខណៈសាច់ញាតិបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។
ប្រភពបន្ថែមថា សពជនរងគ្រោះឈ្មោះ នឿន សៀង ភេទប្រុសអាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ៕