លោក ចាប ច័ន្ទវិទ្យា អញ្ជើញបើកកិច្ចប្រជុំគណៈអភិបាលស្រុកលើកដែកប្រចាំខែកក្កដា និងលើកទិសដៅបន្ត

កណ្តាល៖ លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក នៅរសៀលថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំគណៈអភិបាលស្រុកប្រចាំខែកក្កដា និងលើកទិសដៅខែបន្ត។

ក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក, ក្រុមការងារបច្ចេកទេស, អភិបាលរងស្រុក,ថ្នាក់ដឹកនាំនៃកងកម្លាំងទាំង៣,លោក លោកស្រីសរុបចំនួន៥៤នាក់។

​ជាមួយគ្នានោះ លោក ចាប ច័ន្ទវិទ្យា បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់កងកម្លាំងទាំង៣​ ដែលបានចូលរួមការងារការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងកិច្ចដំណេីរការការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៧​ ប្រកបដោយសុវត្ថិភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង