ម្ដាយខំគោះទ្វារហៅកូនប្រុសហូបបាយ តែអកុសលរូបគេបានយកខ្សែសាកថ្មទូរស័ព្ទបញ្ចប់ជីវិតទៅហើយ
ភ្នំពេញ៖ យុវជនម្នាក់បានយកខ្សែសាកថ្មទូរស័ព្ទធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្នុងបន្ទប់បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០:៥០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅបន្ទប់ជួលមួយកន្លែង ផ្លូវបេតុង សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០១ សីហានេះ។
ប្រភពបន្តថា ជនរងគ្រោះមានឈ្មោះ រុន មករា ភេទប្រុស អាយុ ២៣ ឆ្នាំ ជាមនុស្សចូលចិត្ត
លេងហ្គេម រូបគេតែងតែបិទទ្វារនៅក្នុងបន្ទប់តែម្នាក់ឯង ដោយពុំសូវចេញពីបន្ទប់នោះឡើយ។
លុះថ្ងៃកើតហេតុ ម្ដាយរបស់យុវជន ឈ្មោះ រុន មករា បានគោះទ្វាហៅកូនប្រុសរបស់គាត់ឲ្យចេញមកហូបបាយ តែពុំបានសម្លេងកូនប្រុសរបស់គាត់បានឆ្លើយតបជាមួយគាត់នោះទេ ទើបគាត់មានការសង្ស័យ បើកទ្វារបន្ទប់ចូលទៅមើលក៏ប្រទះឃើញកូនប្រុសរបស់គាត់ យកខ្សែសាកថ្មទូរស័ព្ទចងកសម្លាប់ខ្លួនបាត់ទៅហើយ។
ប្រភពបន្តថា ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានធ្វើការពិនិត្យសពរួចរាល់បានបញ្ជាក់ថាយុវជនរូបនេះពិតជាបានចងកសម្លាប់ខ្លួនឯង
ពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់ ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើ
បុណ្យតាមប្រពៃណី៕