កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនមុខសញ្ញាចាស់​ទេីបចេញពីពន្ធនាគារ ក្រោយបានធ្វេីសកម្មភាពឆក់ចំនួន២ដងទៀត​

ភ្នំពេញ៖ មុខសញ្ញាចាស់​ទេីបចេញពីពន្ធនាគារ និងបានធ្វេីសកម្មភាពឆក់ចំនួន០២ដង​ គឺឆក់ខ្សែក​ និងឆក់កាបូ ត្រូវបានកម្លាំងជំនាញ ​នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការឃាត់ខ្លួនបាន។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

ប្រភពបន្តថា ករណីទី១ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១០៖០០នាទី​ បានធ្វេីសកម្មភាពឆក់ខ្សែកពីបុរសម្នាក់កំពុងឈប់ម៉ូតូខ្ចប់គុយទាវ​ បានសម្រេច​ នៅចំណុច​មុខហាងគុយទាវអង្គរជុំ​ ដែលស្ថិតនៅផ្លូវលេខ​៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។​ បន្ទាប់ពីជនសង្ស័យ​ បានធ្វេីសកម្មភាពរួច​ ក៏បានយកខ្សែក​ ទៅលក់នៅតូប០១កន្លែង​ ក្នុងផ្សារឈូកមាស​ បានប្រាក់ចំនួន​ ៧៥០$​។ និងករណីទី២នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣​ វេលាម៉ោង២២:៣០នាទី​ បានធ្វេីសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះកំពុងជិះម៉ូតូបានសម្រេចនៅចំណុចផ្លូវ​លេខ២៦៥កែងផ្លូវលេខ១៥០​ ក្នុងសង្កាត់ទឹកល្អក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំពោះ​ សម្ភារៈក្នុងកាបូបមាន​ ទូរស័ព្ទម៉ាក​ អាយហ្វូន​ ១៣​ ពណ៌ផ្កាឈូក​ និងបានយកទៅលក់បុរសម្នាក់​ បានប្រាក់ចំនួន​ ៤៨០$​។

ប្រភពបន្តទៀតថា ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ​ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​ និងមានការចូលរួមសហការពីលោក​ វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ បានធ្វេីការស្រាវជ្រាវតាមរយះកាម៉េរ៉ាសុវត្ថិភាព ទេីបកំណត់មុខសញ្ញាបានរហូតឈានដល់ថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២៣​ វេលាម៉ោង២៣៖៤០នាទី​ត្រង់ចំណុច​ផ្លូវ​លេខ១៧២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ក៏បានប្រទះឃេីញជនសង្ស័យខាងលេី​ និងបានធ្វេីការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ សុវណ្ណ​ ឧត្តមរង្សី ហៅ​ តួ ភេទប្រុស​ អាយុ២៨ឆ្នាំ​ ជនជាតិខ្មែរ និងដកហូតបានម៉ូតូម៉ាក​ ហុងដាឃ្លីក ពណ៌ខ្មៅ​​ ពាក់ស្លាកលេខ​ ភ្នំពេញ​1KA-2583(មិនប្រក្រតី)។

ប្រភពបន្ថែមថា បន្ទាប់ពីកម្លាំងជំនាញបានធ្វេីការសាកសួរ​ ជនសង្ស័យខាងលេីរួចមក​ ជនសង្ស័យក៏បានសារភាពថាពិតជាបានធ្វេីសកម្មភាពឆក់ខ្សែក​ និងកាបូបពីជនរងគ្រោះទាំងពីរនាក់ពិតប្រាកដមែន​។

កម្លាំងជំនាញបាននាំជនសង្ស័យខាងលេី​ ទៅចង្អុលបង្ហាញតូប​ ០១កន្លែង​ ក្នុងផ្សារឈូកមាស​ ដែលខ្លួនបានយកខ្សែក​ ទៅលក់​ ដេីម្បីកម្លាំងជំនាញទៅដកហូតខ្សែក​ យកមកប្រគល់ជូនជនរងគ្រោះវិញ​ ប៉ុន្តែខ្សែរកខាងលេី​ ត្រូវបានម្ចាស់តូបរំលាយជាដុំលោហៈធាតុ​ ពណ៌លឿងបាត់ទៅហេីយ​ ប៉ុន្តែម្ចាស់តូបសូមប្រគល់​ដុំលោហៈធាតុ​ ពណ៌លឿង​ ទម្ងន់ចំនួន០១តម្លឹង​ មកឲ្យសមត្ថកិច្ចដេីម្បីចាត់ការតាមនីតិវិធីច្បាប់។

បន្ទាប់ពីធ្វេីការដកហូតរួចមក​ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានធ្វេីការប្រគល់ជូនដុំលោហៈធាតុ​ ពណ៌លឿង​ ទម្ងន់០១តំឡឹង​ ទៅឲ្យជនរងគ្រោះវិញ​។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលេី​ ការិយាល័យកំពុង​បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង