កុលបុត្រជាកូននាគ១៩នាក់ តេស្ដអវិជ្ជមានសារធាតុញៀន ខណៈ៤នាក់ទៀត មិនព្រមធ្វើតេស្ត

ព្រៃវែង៖ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាភ្នំកាលពីថ្ងៃចន្ទទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានចុះធ្វើតេស្តរកសារធាតុញៀនក្នុងពិធីបំបួសនាគ១៩នាក់ នៅវត្តជ្រៃឧត្តម ហៅវត្តខ្លាលោត ស្ថិតក្នុងភូមិអណ្ដូង ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាន។

ប្រភពព័ត៌មានបានបញ្ចាក់ឱ្យដឹងថា ព្រះធម្មមុនីរង្សី នុត វណ្ណៈ ព្រះអនុគុណស្រុកបាភ្នំ និងជាព្រះចៅអធិការវត្តជ្រះឧត្ដម ហៅវត្តខ្លាលោតបានដាក់លិខិតស្នើសុំឲ្យកម្លាំងនគរបាលជំនាញនៃអធិការដ្ឋានគរបាលស្រុកបាភ្នំ ដើម្បីពិនិត្យរកសារធាតុញៀន កុលបុត្រ (នាគ) មុននឹងបំបួសជាព្រះសង្ឃ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជាលទ្ធផលក្រោយធ្វើតេស្តពិនិត្យរកឃើញថា កុលបុត្រទាំង១៩នាក់ គឺអវិជ្ជមាន គ្មានសារធាតុញៀននោះទេ។

ទាក់ទិននឹងកុលបុត្រជាកូននាគ៤នាក់ក្នុងចំណោម២៣នាក់, លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងបានឲ្យ The Mirror News ដឹងផងដែរថា លោកកំពុងរកមូលហេតុ៤នាក់ទៀត មិនព្រមធ្វើតេស្ដ៕

អត្ថបទដែលជាប់ទាក់ទង